បទពិសោធន៍ដ៏ចម្លែកក្នុងឱកាសពិធីបុណ្យគោរពលិង្គ (Penis Festival)
លើកនេះខ្ញុំនឹងរៀបរាប់ពីដំណើរកម្សាន្ដរបស់ខ្ញុំក្នុងការចូលរួមពិធីបុណ្យនេះ។ តាមពិតទៅខ្ញុំចង់បកស្រាយពីរៀបវារៈនៃពិធីបុណ្យនេះ ដើម្បីឲ្យអ្នកដឹងពីសកម្មភាពរបស់អ្នកប្រារព្ធពិធីបុណ្យនេះតាមលំដាប់លំដោយ។ ប៉ុន្តែ ដោយសារខ្ញុំខ្លួនឯងក៏មិនសូវយល់ច្បាស់អំពីរឿងនេះ ទើបខ្ញុំសម្រេចចិត្តនិយាយពីបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដង។
១. ដំណើរផ្សងព្រេងស្វែងរករូបចម្លាក់លិង្គ
ពិធីបុណ្យគោរពលិង្គ (Penis Festival) នៅប្រទេសជប៉ុន៖ ប្រវត្តិ និងរឿងព្រេង
ពិធីបុណ្យគោរពលិង្គ គឺជាពិធីបុណ្យមួយដែលត្រូវបានប្រារព្ធរៀងរាល់ឆ្នាំនៅវត្ត Kanayama នៃក្រុង Kawasaki ក្នុងខេត្ត Kanagawa ប្រទេសជប៉ុន។