លើកនេះ ខ្ញុំចង់សាកល្បងតែងកំណាព្យឡើងវិញ ដើម្បីរំលឹកដល់ចំណង់ចំណូលចិត្តរបស់ខ្ញុំកាលពីបឋមរហូតដល់វិទ្យាល័យ។ អ្វីដែលខុសគ្នារវាងកំណាព្យនៅពេលនោះ និងពេលនេះគឺ កាលពីមុន កំណាព្យខ្ញុំគឺពោរពេញទៅដោយព័ត៌មាន (ខ្ញុំតែងពីសិទ្ធិកុមារ និងរឿងសាមកុក) និងគ្មានមនោសញ្ចេតនាអីបន្តិច។ និយាយរួម សូត្រទៅគឺឡើងខ្សោះ អត់ជាតិតែម្ដង។ ពេលនេះវិញ ខ្ញុំសាកល្បងប្រើអារម្មណ៍តាក់តែងម្ដង។ មិនដឹងថា អាចធ្វើឲ្យអ្នកអាន (ឬសូត្រ) យល់ពីអារម្មណ៍ និងអត្ថន័យដែលខ្ញុំចង់បកស្រាយឬអត់ទេ តែសំខាន់ ខ្ញុំចង់សាកល្បង។ ម្យ៉ាងទៀត បើយើងរអ៊ូរទាំនឹងបញ្ហាអ្វីមួយ (រឿងបុគ្គលក៏ដោយ រឿងសង្គមក៏ដោយ) បើយើងសរសេរប្រយោគធម្មតា ខ្លាចគេថា យើងពូកែទើស។ តែបើយើងតែងជាកំណាព្យ យ៉ាងហោចណាស់ក៏យើងអាចនិយាយថា យើងទើសបែប artistically ដែរ។

កំណាព្យ «សត្វកង្កែប»
នេះជាលើកទីមួយដែលខ្ញុំប្រើអារម្មណ៍ និងមេតាផរជាគោលមកតែងកំណាព្យ។
តើបងប្អូនយល់យ៉ាងណាដែរចំពោះកំណាព្យមួយនេះ? 😊